Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, December 15, 2013

No Worries : តើគួរហាត់ប្រាណពេលណាទើបល្អ?



បច្ចុប្បន្ននេះយើងសង្កេតឃើញថាមនុស្សស្ទើរតែ៨០ភាគរយបាននាំគ្នាស្ទុះស្ទាងាកមកយកចិត្តទុកដាក់លើសុខភាពជាពិសេសក្នុងនោះភាគច្រើនជាស្រ្តីក៏ប៉ុន្តែកន្លងមកអ្នកធ្លាប់លួចមន្ទិលសង្ស័យនៅក្នុងចិត្តខ្លះដែរទេថាតើគួរហាត់ប្រាណនៅពេលណាមួយទើបផ្តល់ ប្រយោជន៏ឲ្យច្រើនបំផុត?
នោះក៏ព្រោះថាគេឃើញមានប្រកែកប្រជែងគ្នាថាអ្នកខ្លះយល់ថាគួរហាត់នៅពេលព្រឹកតែអ្នកខ្លះទៀតបែរជាប្រកែកថាគួរហាត់នៅពេលល្ងាចទើបល្អជាង។

ក្រោយពេលគេស្រាវជ្រាវដើម្បីស្វែងរកការពិតនៅក្នុងរឿងនេះគេបានរកឃើញថាការហាត់ប្រាណមិនថា ធ្វើនៅពេលណាមួយក៏ដោយរមែងទទួលបានផលប្រយោជន៏ដូចៗគ្នាទាំងអស់ដោយគ្រាន់តែការហាត់ប្រាណមួយលើកៗ ទាមទារអោយមានការកំណត់ពេលវេលាអោយបានច្បាស់លាស់ក្នុងមួយថ្ងៃប្រមាណពី៣០-៦០នាទី។

អ្នកតោងចាំទុកថាវិធីនេះវាជួយអោយការហាត់ប្រាណរបស់អ្នកកើតមានជាប់មិនដាច់ព្រមទាំងហុចផលល្អ ជាងការហាត់ប្រាណដែលគ្មានការកំណត់ច្បាស់លាស់។សំរាប់អ្នកដែលទើបនឹងហាត់ប្រាណថ្មីៗគួរចាប់ផ្តើមពីរយះពេល១០នាទីទៅមុនរួចទើបសន្សឹមៗបង្កើនពេលវេលាឡើងជារឿយៗរហូតដល់ពី៣០-៦០នាទី។ក្រៅពីនេះក៏មានចំនុចមួយទៀតដោយកំណត់ពេលវេលាអោយស្ថិតនៅពេលវេលាដើមជានិច្ចដូចជាក្រោយពេលក្រោកពីដំណេក ឬក្រោយពេលចប់ម៉ោងការងារ។

មួយវិញទៀតប្រសិនបើលោកអ្នកគ្មានពេលវេលាទៅហាត់ប្រាណតាមក្លឹបទេនោះអ្នកក៏អាចហាត់ប្រាណបានតាមបែបងាយៗនៅផ្ទះបាន ដូចជារត់មួយកន្លែង ដើរលឿន រាំតាមចង្វាក់ ភ្លេង ឬក៏អាចរកខ្សែវីដេអូ ដែលបង្រៀនពី ក្បាច់រាំ និងក្បាច់ហាត់តាមបែបផ្សេងៗមកបើកមើលធ្វើជា ជំនួយក៏ល្អដូចគ្នា៕

Friday, December 13, 2013

No Worries : ឆាខាត់ណាហុងកុង



គ្រឿងផ្សំទឹកជ្រលក់ៈ

ប្រេងខ្យង​ ២ ស្លាបព្រាកាហ្វេ
ស្រាអង្ករ ៣ ស្លាបព្រាកាហ្វេ
ទឹកបរិសុទ្ធ ៧ ស្លាបព្រាកាហ្វេ
ម្សៅពោត ១ ស្លាបព្រាកាហ្វេ

គ្រឿងផ្សំៈ

ដើមខាត់ណា៥០០ក្រាម ហាន់ជាកង់ៗ
ខ្ទឹមសចិញ្ច្រាំ
ខ្ញីហាន់ជាបន្ទះស្តើងៗ
ប្រេងឆា១ស្លាបព្រាកាហ្វេអំបិល

វិធីធ្វើ:

យកឆ្នាំងខ្ទះចាក់ប្រេងឆាចូលទុកឲ្យ ក្តៅ រួចហើយយកខ្ទឹមស និងខ្ញីចាក់ចូលឆាជាមួយឲ្យឈ្ងុយ​ ឡើងពណ៌មាស​ បន្ទាប់មកយកដើមខាត់ណា ដាក់ចូលហើយឆាពីរ បីត្រឡប់​ទើបយកទឹកជ្រលក់
ដាក់ចូលទុកមួយទៅ ពីរនាទីជាការស្រេច។ បើសាបអាចបន្ថែមអំបិលបាន ។
( ខាត់ណា ឆាកុំឲ្យឆ្អិនពេក )​៕


 

Sample text

Blogger news

Sample Text

           

Blogroll

លោកអ្នកអាចតាមដានស្តាប់នូវ ការផ្សាយផ្ទាល់ពីវិទ្យុសម្លេងយុវជនកម្ពុជា VOY FM 105.25MHz បានទូទាំងសកលលោក

Sample Text












Radio





















EZECOM LIVE RADIO















Phnom Penh Radio Station











This text will be replaced


















 
Blogger Templates