
គ្រឿងផ្សំទឹកជ្រលក់ៈ
ប្រេងខ្យង ២ ស្លាបព្រាកាហ្វេ
ស្រាអង្ករ ៣ ស្លាបព្រាកាហ្វេ
ទឹកបរិសុទ្ធ ៧ ស្លាបព្រាកាហ្វេ
ម្សៅពោត ១ ស្លាបព្រាកាហ្វេ
គ្រឿងផ្សំៈ
ដើមខាត់ណា៥០០ក្រាម ហាន់ជាកង់ៗ
ខ្ទឹមសចិញ្ច្រាំ
ខ្ញីហាន់ជាបន្ទះស្តើងៗ
ប្រេងឆា១ស្លាបព្រាកាហ្វេអំបិល
វិធីធ្វើ:
យកឆ្នាំងខ្ទះចាក់ប្រេងឆាចូលទុកឲ្យ ក្តៅ រួចហើយយកខ្ទឹមស និងខ្ញីចាក់ចូលឆាជាមួយឲ្យឈ្ងុយ ឡើងពណ៌មាស បន្ទាប់មកយកដើមខាត់ណា ដាក់ចូលហើយឆាពីរ បីត្រឡប់ទើបយកទឹកជ្រលក់
ដាក់ចូលទុកមួយទៅ ពីរនាទីជាការស្រេច។ បើសាបអាចបន្ថែមអំបិលបាន ។
( ខាត់ណា ឆាកុំឲ្យឆ្អិនពេក )៕












