Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, December 15, 2013

No Worries : តើគួរហាត់ប្រាណពេលណាទើបល្អ?



បច្ចុប្បន្ននេះយើងសង្កេតឃើញថាមនុស្សស្ទើរតែ៨០ភាគរយបាននាំគ្នាស្ទុះស្ទាងាកមកយកចិត្តទុកដាក់លើសុខភាពជាពិសេសក្នុងនោះភាគច្រើនជាស្រ្តីក៏ប៉ុន្តែកន្លងមកអ្នកធ្លាប់លួចមន្ទិលសង្ស័យនៅក្នុងចិត្តខ្លះដែរទេថាតើគួរហាត់ប្រាណនៅពេលណាមួយទើបផ្តល់ ប្រយោជន៏ឲ្យច្រើនបំផុត?
នោះក៏ព្រោះថាគេឃើញមានប្រកែកប្រជែងគ្នាថាអ្នកខ្លះយល់ថាគួរហាត់នៅពេលព្រឹកតែអ្នកខ្លះទៀតបែរជាប្រកែកថាគួរហាត់នៅពេលល្ងាចទើបល្អជាង។

ក្រោយពេលគេស្រាវជ្រាវដើម្បីស្វែងរកការពិតនៅក្នុងរឿងនេះគេបានរកឃើញថាការហាត់ប្រាណមិនថា ធ្វើនៅពេលណាមួយក៏ដោយរមែងទទួលបានផលប្រយោជន៏ដូចៗគ្នាទាំងអស់ដោយគ្រាន់តែការហាត់ប្រាណមួយលើកៗ ទាមទារអោយមានការកំណត់ពេលវេលាអោយបានច្បាស់លាស់ក្នុងមួយថ្ងៃប្រមាណពី៣០-៦០នាទី។

អ្នកតោងចាំទុកថាវិធីនេះវាជួយអោយការហាត់ប្រាណរបស់អ្នកកើតមានជាប់មិនដាច់ព្រមទាំងហុចផលល្អ ជាងការហាត់ប្រាណដែលគ្មានការកំណត់ច្បាស់លាស់។សំរាប់អ្នកដែលទើបនឹងហាត់ប្រាណថ្មីៗគួរចាប់ផ្តើមពីរយះពេល១០នាទីទៅមុនរួចទើបសន្សឹមៗបង្កើនពេលវេលាឡើងជារឿយៗរហូតដល់ពី៣០-៦០នាទី។ក្រៅពីនេះក៏មានចំនុចមួយទៀតដោយកំណត់ពេលវេលាអោយស្ថិតនៅពេលវេលាដើមជានិច្ចដូចជាក្រោយពេលក្រោកពីដំណេក ឬក្រោយពេលចប់ម៉ោងការងារ។

មួយវិញទៀតប្រសិនបើលោកអ្នកគ្មានពេលវេលាទៅហាត់ប្រាណតាមក្លឹបទេនោះអ្នកក៏អាចហាត់ប្រាណបានតាមបែបងាយៗនៅផ្ទះបាន ដូចជារត់មួយកន្លែង ដើរលឿន រាំតាមចង្វាក់ ភ្លេង ឬក៏អាចរកខ្សែវីដេអូ ដែលបង្រៀនពី ក្បាច់រាំ និងក្បាច់ហាត់តាមបែបផ្សេងៗមកបើកមើលធ្វើជា ជំនួយក៏ល្អដូចគ្នា៕

 

Sample text

Blogger news

Sample Text

           

Blogroll

លោកអ្នកអាចតាមដានស្តាប់នូវ ការផ្សាយផ្ទាល់ពីវិទ្យុសម្លេងយុវជនកម្ពុជា VOY FM 105.25MHz បានទូទាំងសកលលោក

Sample Text












Radio





















EZECOM LIVE RADIO















Phnom Penh Radio Station











This text will be replaced


















 
Blogger Templates